សេវាលក់រថយន្ត


អតិថិជនអាចធ្វើការទិញរថយន្តនៅឃ្លាំង លី ហួរ លីស៊ីង បានយ៉ាងងាយស្រួល ជាមួយនឹងរថយន្តដែលមានគុណភាពខ្ពស់ដែលត្រួតពិនិត្យដោយបុគ្គលិកមានជំនាញច្បាស់លាស់មុននឹងនាំចូល។ ហើយអ្វីដែលកាន់តែពិសេសនោះគឺគ្រប់អតិថិជនទាំងអស់អាចយករថយន្តដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួនមកលក់ (យើងខ្ញុំទទួលទិញតែរថយន្តដែលមានគុណភាពល្អប៉ុណ្ណោះ) និងទិញថ្មីជាមួយនឹងក្រុមហ៊ុនយើងដោយគ្រាន់តែភ្ជាប់មកជាមួយនូវឯកសារផ្លូវការមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ឬឯកសារស្របច្បាប់ផ្សេងទៀត។