សេវាកម្ម


សេវាលក់រថយន្ត

អតិថិជនអាចធ្វើការទិញរថយន្តនៅឃ្លាំង លី ហួរ លីស៊ីង បានយ៉ាងងាយស្រួល ជាមួយនឹងរថយន្តដែលមានគុណភាពខ្ពស់ដែលត្រួតពិនិត្យដោយបុគ្គលិកមានជំនាញច្បាស់លាស់មុននឹងនាំចូល។ ហើយអ្វីដែលកាន់តែពិសេសនោះគឺគ្រប់អតិថិជនទាំងអស់អាចយករថយន្តដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួនមកលក់ (យើងខ្ញុំទទួលទិញតែរថយន្តដែលមានគុណភាពល្អប៉ុណ្ណោះ) និងទិញថ្មីជាមួយនឹងក្រុមហ៊ុនយើងដោយគ្រាន់តែភ្ជាប់មកជាមួយនូវឯកសារផ្លូវការមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណឯកសារស្របច្បាប់ផ្សេងទៀត។

សេវារំលស់យានយន្ត

ជាមួយសេវារំលស់យានយន្តរបស់ លី ហួរ លីស៊ីង អតិថិជននឹងពុំចាំបាច់ចំណាយពេលវេលាក្នុងការសន្សំប្រាក់សម្រាប់ទិញយានយន្តនោះទេ ដោយគ្រាន់តែមានប្រាក់ចាប់ពី ១០% បង់ដំបូងសម្រាប់ម៉ូតូ និង ចាប់ពី ២០% បង់ដំបូងសម្រាប់រថយន្ត​ នោះអតិថិជននឹងទទួលបានយានយន្តសម្រាប់ប្រើប្រាស់យ៉ាងឆាប់រហ័សជាមួយនឹងសេវា ២៥ ខេត្ត/ក្រុង ត្រឹមតែ ២ថ្ងៃ តែប៉ុណ្ណោះ បន្ទាប់ពីឯកសារផ្តល់ជូនបានត្រឹមត្រូវ និងគ្រប់គ្រាន់។

+ លក្ខខណ្ឌសម្រាប់ការបង់រំលស់រថយន្ត

  • រយៈពេល ៥ឆ្នាំ
  • បង់ដំបូង ២០% ឬអាស្រ័យលើការចរចា 
  • ឯកសារតម្រូវ៖ អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, ប្លង់ផ្ទះ/ដី, ប័ណ្ណបើកបរ, រូបថត * (៣ សន្លឹ)

#សម្រាប់អ្នកធ្វើការងារ សូមភ្ជាប់បន្ថែម៖ កាតការងារ កិច្ចសន្យាការងារ និងលិខិតបញ្ជាក់ប្រាក់ខែ

#សម្រាប់អ្នកប្រកបអាជីវកម្ម សូមភ្ជាប់បន្ថែម៖ ប័ណ្ណប៉ាតង់អាជីវកម្ម និងឯកសារប្រាក់ចំណេញ ខែ ចុងក្រោយ

+ លក្ខខណ្ឌសម្រាប់ការបង់រំលស់ម៉ូតូ

  • រយៈពេល ៤ឆ្នាំ
  • បង់ដំបូង ១០% ឬអាស្រ័យលើការចរចា
  • ឯកសារតម្រូវ៖ អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, រូបថត * (៣ សន្លឹ)

#សម្រាប់អ្នកធ្វើការងារ សូមភ្ជាប់បន្ថែម៖ កាតការងារ កិច្ចសន្យាការងារ និងលិខិតបញ្ជាក់ប្រាក់ខែ

#សម្រាប់អ្នករកស៊ី សូមភ្ជាប់បន្ថែម៖ ប័ណ្ណប៉ាតង់អាជីវកម្ម និងឯកសារប្រាក់ចំណេញ ខែ ចុងក្រោយ

+ លក្ខខណ្ឌក្នុងការបង់រំលស់ Tuk Tuk

  • រយៈពេល ៤ឆ្នាំ
  • បង់ដំបូង ៣០% ឬអាស្រ័យលើការចរចា
  • ឯកសារតម្រូវ៖ អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, ប្លង់ផ្ទះ/ដី, ប័ណ្ណបើកបរ, រូបថត រូបថត * (៣ សន្លឹ)

#សម្រាប់អ្នកធ្វើការងារ សូមភ្ជាប់បន្ថែម៖ កាតការងារ កិច្ចសន្យាការងារ និងលិខិតបញ្ជាក់ប្រាក់ខែ

#សម្រាប់អ្នករកស៊ី សូមភ្ជាប់បន្ថែម៖ ប័ណ្ណប៉ាតង់អាជីវកម្ម និងឯកសារប្រាក់ចំណេញ ខែ ចុងក្រោយ

សេវាជួលរថយន្ត

+​ សម្រាប់អតិថិជនឯកត្តជន (ជនជាតិខ្មែរ)

ឯកសារតម្រូវសម្រាប់អតិថិជនជាលក្ខណៈឯកត្តជន (ជនជាតិខ្មែរ) រួមមាន៖ អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, ប្លង់ផ្ទះ/ដី, ប័ណ្ណបើកបរ, រូបថត រូបថត * (៣ សន្លឹ)

#សម្រាប់អ្នកធ្វើការងារ សូមភ្ជាប់បន្ថែម៖ កាតការងារ កិច្ចសន្យាការងារ និងលិខិតបញ្ជាក់ប្រាក់ខែ

#សម្រាប់អ្នករកស៊ី សូមភ្ជាប់បន្ថែម៖ ប័ណ្ណប៉ាតង់អាជីវកម្ម និងឯកសារប្រាក់ចំណេញ ខែ ចុងក្រោយ

+ សម្រាប់អតិថិជនឯកត្តជន (ជនជាតិបរទេស)

ឯកសារតម្រូវសម្រាប់អតិថិជនជាលក្ខណៈឯកត្តជន (ជនជាតិបរទេស) រួមមាន៖ អត្តសញ្ញាណប័ណ្ណ, លិខិតឆ្លងដែនច្បាប់ដើម (ករណីគ្មានអ្នកធានាជាជនជាតិខ្មែរ), ប័ណ្ណបើកបរ, រូបថត រូបថត * (៣ សន្លឹ)

+ សម្រាប់អតិថិជនក្រុមហ៊ុន

ឯកសារតម្រូវសម្រាប់អតិថិជនជាលក្ខណៈក្រុមហ៊ុនរួមមាន៖ ប័ណ្ណប៉ាតង់, អត្តសញ្ញាណប័ណ្ណ (បុគ្គលតំណាងក្រុមហ៊ុន),​ ប័ណ្ណបើកបរ, រូបថត * (៣ សន្លឹ)