លី ហួរ លីស៊ីង ពិសេសហ្ម៎ង! ទិញរថយន្តមួយទឹក អាចមានឱកាសដើរលេងក្រៅប្រទេសទៀត!

 

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន លី ហួរ លីស៊ីង ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសកម្ពុជាក្នុងការផ្តល់ជូនសេវា លក់រថយន្ត និងរំលស់រថយន្ត​ ម៉ូតូ ទូទាំង២៥ខេត្ត/ក្រុង ថ្មីៗនេះបានផ្តល់ជូនកម្មវិធីពិសេស “ទិញឡានឈ្នះដំណើរកម្សាន្តទៅសិង្ហបុរី-ម៉ាឡេស៊ី”ទៅកាន់អតិថិជនរបស់ខ្លួនជាផ្លូវការ ដែលខ្លឹមសារនៃការផ្តល់ជូននោះមានដូចតទៅ រាល់អតិថិជនដែលទិញរថយន្តនៅក្រុមហ៊ុនដោយផ្ទាល់ ឬទិញនៅហាងលក់រថយន្តផ្សេងទៀត ដោយគ្រាន់តែប្រើប្រាស់សេវារំលស់របស់ក្រុមហ៊ុន ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ នឹងទទួលបាននូវឱកាសឈ្នះដំណើរកម្សាន្តទៅ ប្រទេស សិង្ហបុរី-ម៉ាឡេស៊ី ចំនួន ៣យប់ ៤ថ្ងៃ ដែលរង្វាន់ផ្តល់ជូនសរុបមានរហូតដល់ ២០នាក់ ក្នុងនោះរាប់បញ្ចូលទាំងដៃគូម្នាក់ដែលអតិថិជនអាចនាំទៅជាមួយផងដែរ។

លោកស្រី សាន សោម៉ានី នាយិកាប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន លី ហួរ លីស៊ីង មានប្រសាសន៍ឲ្យដឹងថា ការផ្តល់ជូននូវកម្មវិធីពិសេសនេះត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងភាពរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន ក៏ដូចជាផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមកាន់តែច្រើនទៅកាន់អតិថិជនទាំងអស់ ដែលតែងជឿជាក់ និងគាំទ្រប្រើប្រាស់សេវាយើង។ អ្នកស្រីបានបន្ថែមថា បើទោះបីអតិថិជនសម្រេចចិត្តមកប្រើប្រាស់សេវារបស់ក្រុមហ៊ុនយើងជាច្រើនតាមរយៈការពេញចិត្តនូវគុណភាពរបស់ផលិតផលរួមជាមួយនឹងតម្លៃសមរម្យ ក៏ដូចជាតម្លាភាពក្នុងការផ្តល់ជូនសេវារបស់យើងយ៉ាងណាក៏ដោយ យើងយល់ថាការផ្តល់ជូនកម្មវិធីពិសេសនេះនឹងធ្វើឲ្យអតិថិជនមានការចងចាំល្អៗបន្ថែមទៀតអំពីក្រុមហ៊ុន ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្លាំងចំពោះគ្រប់អតិថិជន និងចាត់ទុកអតិថិជនជាដៃគូអាជីវកម្មរយៈពេលវែងរបស់ខ្លួន។

Facebook Comment