សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨៖ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសកម្ពុជាក្នុងការផ្តល់ជូនសេវាលក់ និងរំលស់យានយន្តគ្រប់ប្រភេទរួមមានរថយន្ត ម៉ូតូ និងម៉ូតូកង់បីផងនោះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង ៨ របស់ក្រុមហ៊ុន លី ហួរ គ្រុប បានចូលរួមសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ និងកម្មវិធីជប់លៀងប្រចាំឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ និងភាពសប្បាយរីករាយជាទីបំផុត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅក្នុងកម្មវិធីជប់លៀងនាពេលល្ងាច ក្រៅពីការទទួលទានអាហារ ច្រៀង និងរាំលេងកម្សាន្តរបស់បុគ្គលិក ក៏មានការសម្តែងល្ខោនយីកេ រឿងទុំទាវ ពីសំណាក់សិល្បករ សិល្បការិនីផងដែរ តាមរយៈនេះគឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីស្រលាញ់ និងរួមចំណែកថែរក្សាវប្បធម៌សិល្បៈជាតិខ្មែររបស់គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន ដែលបានញ៉ាំងឲ្យកម្មវិធីរឹតតែមានភាពអធិកអធម និងសប្បាយរីករាយថែមមួយកម្រិតទៀត។ គួរបញ្ជាក់ថា លី ហួរ លីស៊ីង ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំង៨ ដែលរួមមានដូចជា៖ – ក្រុមហ៊ុន លីហួរ អ៊ិចឆេង ឯ.ក (ប្តូរប្រាក់) – ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី (ហាងបញ្ចាំ) – បុរីវិមានភ្នំពេញ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី – ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី (ចម្ការកៅស៊ូ និងស្វាយចន្ទី) – ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (វេរលុយ) – ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (លក់រថយន្ត និងរំលស់យានយន្ត) – ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ។

Facebook Comment