លី ហួរ លីស៊ីង រៀបចំរបាំត្រុដិសម្រាប់ក្រុមហ៊ុន ដើម្បីត្រៀមខ្លួនទទួលជោគជ័យកាន់តែប្រសើរ

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ លី ហួរ លីស៊ីង ភីអីលស៊ី បានរៀបចំនូវការសម្ដែងរបាំត្រុដិ ដើម្បីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ក៏ដូចជាត្រៀមខ្លួននឹងទទួលយកនូវសិរីមង្គលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់នាពេលខាងមុខនេះ។ តាមរយៈរបាំត្រុដិនេះផងដែរ លី ហួរ លីស៊ីង ភីអីលស៊ី សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ កើតមានដល់ប្រជាជនខ្មែរគ្រប់រូបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងកុំបីអាក់ខានឡើយ។

#អំពីរបាំត្រុដិ

របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ របាំត្រុដិ ជារបាំប្រពៃណីមួយបែប ដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ជួនកាលគេឃើញមាននៅខេត្តបាត់ដំបងខ្លះដែរ ត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាប។ របាំនេះគេលេងតែនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរតែប៉ុណ្ណោះ ដែលជាចាំបាច់ ព្រោះមានសេចក្តីឲ្យការណ៍ជាច្រើន អំពីសមាជិកឆ្លើយឆ្លងនៃក្រុមជំនុំទំនៀមទម្លាប់ទាំងនោះថា របាំនេះគេលេងឡើងដើម្បីប្រសិទ្ធនូវ សព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។

បានជាមានឈ្មោះថាត្រុដិ ដែលជាពាក្យដើមមកពីភាសាសំស្ក្រឹត ប្រែថា ផ្តាច់ ឬ កាត់ផ្តាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬ ការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា “ត្រស្តិសង្ក្រាន្ត”។ នេះបើតាមការដកស្រង់ពីសៀវភៅរបាំប្រជាប្រិយខ្មែរ។ (ប្រភព៖ www.wmc.org.kh)

Facebook Comment