“កម្មវិធី ញ៉ាំម្ទេស ដើម្បីគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា”

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីហួរ គ្រុប បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា “ញ៉ាំម្ទេស ដើម្បីគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា” ស្របទៅតាមការផ្តួចផ្តើមរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិកានៃក្រសួងអប់រំ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ស្វែងរកថវិកាបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជារាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ដែលកំពុងត្រូវការការយកចិត្តទុកដាក់ និងព្យាបាលជាចាំបាច់។ នៅក្នុងកម្មវិធី “ញ៉ាំម្ទេស ដើម្បីគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា” នេះផងដែរ ក៏មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក, ក្រុមហ៊ុន ស៊ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន វ័នលីង(ខេមបូឌា) ឯ.ក។ ក្នុងនោះទឹកប្រាក់ដែលទទួលបានពីកម្មវិធី នឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផាសរុបមានចំនួនជាង ៤,០០០ ដុល្លារអាមេរិក សម្រាប់គាំទ្រប្រតិបត្តិការរបស់មន្ទីរពេទ្យ។

នេះគឺជាស្មារតីលើទំនួលខុសត្រូវសង្គមមួយផ្សេងទៀតផងដែរបន្ថែមលើការងារសង្គមផ្សេងៗជាច្រើនទៀតដែលយើងបានធ្វើនាពេលកន្លងមក។

គួររំលឹកថា លី ហួរ លីស៊ីង គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាក្នុងការផ្តល់ជូនសេវាលក់ រថយន្ត និងរំលស់យានយន្តគ្រប់ប្រភេទ ប្រកបដោយទំនួលខុសត្រូវ​ និងយកចិត្តទុកដាក់ខ្ពស់បំផុតជូនអតិថិជនរបស់ខ្លួន។

Facebook Comment