មក​ស្គាល់​រថយន្ត​របស់​ប្រធានាធិបតី​លំដាប់​កំពូល​ទាំង ៥ ក្នុង​ពិភពលោក

ការ​ប្រើប្រាស់​រថយន្ត​រវាង​មនុស្ស​ធម្មតា​និង​​ថ្នាក់​ដឹកនាំ​ពិភពលោក​​មាន​ភាព​ខុស​គ្នាដាច់​ ជា​ពិសេស​ផ្តោត​លើ​ការ​រចនា​និង​ភាព​រឹងមាំ។ Sabay ណែនាំ​រថយន្ត​ច្រើន​ម៉ាក​របស់​ប្រធានាធិបតី ៥ រូប​ក្នុង​ពិភពលោក ជុំវិញ​បច្ចេកវិទ្យា​ពិសេស​និង​កម្លាំង​ម៉ាស៊ីន​នីមួយៗ។

១.រថយន្ត Cadillac One របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barrack Obama:

រថយន្ត​នេះ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ការពារ​អាយុ​ជីវិត​បាន​យ៉ាង​ច្រើន មិន​ថា​ត្រូវ​រង​ការ​វាយប្រហារ​ពី​ខាង​ក្រៅ ឬ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ ​ព្រោះ​បង្កើត​ឡើង​ក្នុង​ស្តង់ដារ United States Secret។

២.រថយន្ត Hongqi Limousine របស់​ប្រធានាធិបតី​ចិន លោក Xi Jinping:

Hongqi ដែល​ស្មើ​នឹង​ពាក្យ​ថា​ទង់ជាតិ​ក្រហម ជា​ប្រភេទ​រថយន្ត​មាន​ចង្កឹះ​លេខ ៨ វគ្គ ​ប្រើ​ម៉ាស៊ីន Turbo-charged V8 មាន​កម្លាំង ៣៨១ សេះ មាន​ល្បឿន​ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ​ប្រើ​ពេល ៩ វិនាទី ហើយ​អាច​រត់​នៅ​ល្បឿន​អតិបរមា ២២០ គ.ម/ម៉។

៣.BWM 7 Seires 760 LI Security Edition របស់​ប្រធានាធិបតី​ឥណ្ឌា លោក Narendra Modi:

ប្រភេទ​រថយន្ត​ធុន​ធ្ងន់ អាច​ទប់ទល់​ការវាយប្រហារ​ពី​គ្រាប់​កាំភ្លើង Ak-47 គ្រាប់​បែក និង​មាន​ប្រព័ន្ធ Intercom System។

៤.រថយន្ត Jaguar XJ Sentinel របស់​អតីត​ប្រធានាធិបតី​អង់គ្លេស​លោក David Cameron:

លោក David ប្រើប្រាស់​រថយន្ត​ពាសដែក Jaguar XJ Sentinel ដែល​អាច​ទប់ទល់​នឹង​គ្រាប់បែក TNT ដល់​ទៅ​ទម្ងន់ ១៥ គីឡូក្រាម។

៥.រថយន្ត Mercedes-Benz Pullman S600 របស់​ប្រធានាធិបតី​កេនយ៉ា​លោក Uhuru Kenyatta:

ស្ថិត​ក្នុង​ចំណោម​រថយន្ត​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​ក្នុង​ពិភពលោក ខណៈ​អ្នកបើកបរ​ជា​វរជន​ដែល​មាន​អំណាច​ក្នុង​ប្រទេស ហើយ​តួ​រថយន្ត​ស្រោប​ដោយ​ក្រោះ​ដែក​ការពារ​សម្រាប់​ពេល​មាន​អាសន្ន។ ជា​ម៉ាស៊ីន V8 ចំណុះ ៦,៣ លីត្រ ដែល​អាច​រត់​នៅ​ល្បឿន​អតិបរមា ២២០ គ.ម/ម៉។

ប្រភពៈ News.Sabay

Facebook Comment