Google maps ចេញ​ពណ៌​បៃតង​ស្ទើរ​គ្រប់​ផ្លូវ​នៅ​ភ្នំពេញ

មុខងារ Traffic នៅ​លើ​កម្មវិធី Google Maps បាន​បង្ហាញ​​សញ្ញា​ពណ៌​បៃតង ដែល​ជាពណ៌​បង្ហាញ​ថា ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ នា​ឪកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ ​មាន​សភាព​ទូលាយ​ល្អ មិន​មាន​ការ​កក​​ស្ទះ​នោះ​ទេ។

ស្ថានភាព​ចរាចរណ៍​រាជធានី​ភ្នំពេញ​ព្រឹក​ ​១៣​ មេសា ​២០១៨

អត្ថន័យ​ពណ៌​៖

  • ពណ៌​បៃតង​ខ្ចី​ ​មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​អាច​ធ្វើ​ដំណើរ​ធម្មតា។
  • ពណ៌​ទឹកក្រូច​ ​មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​ស្ទះ​បន្តិច​បន្តួច។
  • ពណ៌​ក្រហម​ស្រាល​ ​មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​ស្ទះ​ខ្លាំង។
  • ពណ៌​ក្រហម​ក្រមៅ​ ​មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​ស្ទះ​ខ្លាំង​ ​មិន​អាច​ទៅ​មុខ​រួច។

ចំពោះ​ក្រហម​ក្រមៅ ដែល​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​រូប​ មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​ស្ទះ​ខ្លាំង​នៅ​តាម​ច្រក​ផ្លូវ​ចេញ​ទៅ​តាម​បណ្ដា​ខេត្ត​នានា។

ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​ ​និង​ធ្វើ​ឲ្យ​កាន់​តែ​ទំនើប​ក្នុង​កម្មវិធី​ផែនទី​ ​(Map)​ ​Google​ ​បាន​បន្ថែម​នូវ​មុខងារ​បង្ហាញ​ស្ថាន​ភាព​ស្ទះ​ ​ឬ​មិន​ស្ទះ​ការ​មហាវិថី​ ​ក៏​ដូច​ជា​តាម​ដង​ផ្លូវ​នានា​ដែល​អ្នក​គ្រប់គ្នា​អាច​ចូល​ទៅ​មើល​យ៉ាង​ងាយ​ស្រួល​ ​និង​មិន​គិត​ថ្លៃ។

បើ​អ្នក​ចង់​ចេះ​មើល​តាម​វិធី​លឿន​ ​លើកម្មវិធី Google Maps គ្រាន់តែ​ជ្រើសរើសយកពាក្យ DRIVING ដែលមានរូបឡានក្នុងចំនោមរូប EXPLORE នឹង TRANSPORT នោះវានឹងបង្ហាញអោយឃើញផ្លូវដែលស្ទះនឹងផ្លូវដែលមិនស្ទះជា​ការស្រេច៕

អត្ថបទ៖ រក្សា ប្រភពៈ http://news.sabay.com.kh

Facebook Comment