Toyota RAV4 ស៊េរី​ឆ្នាំ​ ២០១៩ រូបរាង​ថ្មីទាំងស្រុង ខុសពីស៊េរីមុនៗ

រថយន្ត Toyota RAV4 ស៊េរី​ឆ្នាំ​២០១៩ ដែល​ជា​រថយន្ត​ជំនាន់​ទី៥ ត្រូវ​បាន​បង្ហាញ​នៅ​ទីក្រុង​ញ៉ូយ៉ក សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ។

នៅ​អាមេរិក រថយន្ត​នេះ មាន ២​ប្រភេទ​ម៉ាស៊ីន ដោយ​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​ដែល​មាន​ចំណុះ ២,៥លីត្រ ស៊ីឡាំង៤ (ស៊ី​សាំង​សុទ្ធ) និង​ម៉ាស៊ីន​ដែល​មាន​ចំណុះ ២,៥​លីត្រ ប្រភេទ Hybrid (ស៊ីសាំង-អគ្គិសនី)។ ចំពោះ​កម្លាំង​សេះ និង​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នោះ​ទេ​។

ផ្នែក​ខាង​ក្នុង​រថយន្ត មាន​បំពាក់​រន្ធ USB បន្ទះ​សម្រាប់​សាក​ឧបករណ៍​ដែល​មិន​ចាំ​បាច់​ប្រើ​ខ្សែ និង​ប្រព័ន្ធ​សំឡេង JBL ផង​ដែរ។

RAV4 ស៊េរី​ឆ្នាំ២០១៩ ប្រភេទ​អត់ Hybrid នឹង​ត្រូវ​ចេញ​លក់​នៅ​ចុង​ឆ្នាំ​នេះ ខណៈ​ប្រភេទ Hybrid នឹង​ត្រូវ​ដាក់​លក់​នៅ​ដើម​ឆ្នាំ​២០១៩។ លក្ខណៈសម្បត្តិ និង​តម្លៃ នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ៕

ប្រភព៖ news.Sabay  ប្រែសម្រួល ៖ លាភ.

Facebook Comment