របៀបមើលអំពីអត្ថន័យរបស់លេខ VIN នៅលើរថយន្ត

រាល់បណ្ដាក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅលើពិភពលោកបានប្រើប្រាស់លេខ VIN​ ដើម្បីសម្គាល់រថយន្តរបស់ខ្លួន ដូចនេះហើយបានជារថយន្តដែលក្រុមហ៊ុននីមួយៗបានផលិតសុទ្ធតែមានលេខ VIN ទាំងអស់ ប៉ុន្តែលេខ និងអក្សរនីមួយៗសុទ្ធតែមានអត្ថន័យខុសៗគ្នាទាំងអស់។

តើអ្វីទៅជាលេខ VIN និងមានអត្ថន័យដូចម្ដេច?

ជាទូទៅយើងត្រូវដឹងថាលេខ VIN របស់រថយន្តសិ្ថតនៅកន្លែងណា​ មានដូចនៅផ្នែកខាងលើតាប្លូកន្លែងអ្នកបើកបរ, នៅខាងមុខក្រោមគម្របម៉ាស៊ីន, នៅលើទ្វារអ្នកបើកបរជាដើម។ លេខ VIN មានចំនួន 17 ខ្ទង់រួមទាំងលេខ និងអក្សរ ដែលបញ្ជាក់ពីរថយន្តនីមួយៗអោយដឹងពីក្រុមហ៊ុនផលិត, ម៉ាក, ម៉ូឌែល, ឆ្នាំនិងទីតាំងដែលបានផលិត។

អត្ថន័យ លេខ និងអក្សរនីមួយៗ របស់ VIN

ខ្ទង់ទី 1 បញ្ជាក់ពីប្រទេសដែលបានផលិតរថយន្ត ក្នុងនោះមានអក្សរ និងលេខ

1,4,5 = សហរដ្ឋអាមេរិក
2​ = កាណាដា
3 = ម៉ិកស៊ីកូ
6​ = អូស្រ្ដាលី
8 = អាហ្សង់ទីន
9 = ប្រេស៊ីល
J = ជប៉ុន
S =​ អង់គ្លេស
M = ថៃ
K = កូរ៉េ
V = បារាំង។
ខ្ទង់ទី 2 បញ្ជាក់ពីឈ្មោះក្រុមហ៊ុនផលិត ឧទាហរណ៍អក្សរ “T” បញ្ជាក់ថាក្រុមហ៊ុន “Toyota”

ខ្ទង់ទី 3 បញ្ជាក់ពីប្រភេទរបស់រថយន្ត

A, B, F, M, 4 គឺរថយន្តប្រភេទដឹកទំនិញ
D, G, K , X, 1, 2, 7, N គឺរថយន្តប្រភេទដឹកអ្នកដំណើរ
E, L, 3 គឺរថយន្តប្រភេទ SUV
5 គឺរថយន្តប្រភេទបើកដំបូល (Convertible) ។
ខ្ទង់ទី 4 បញ្ជាក់ពីប្រភេទតួខ្លួនរបស់រថយន្ត

A មានទ្វារចំនួន 2 ប្រភេទ Sedan 2WD
B មានទ្វារចំនួន 4 ប្រភេទ Sedan 2WD ឬទ្វារ 4 ប្រភេទ Truck 4WD
C មានទា្វរចំនួន 2 ប្រភេទ Coupe 2WD
D មានទ្វារចំនួន 4 ប្រភេទ Truck 4WD
E មានទ្វារចំនួន 4 ប្រភេទ Truck 2WD
G មានទ្វារចំនួន 4 ប្រភេទ Wagon 2WD
H មានទ្វារចំនួន 4 ប្រភេទ Wagon 4WD
K មានទ្វារចំនួន 4 ប្រភេទ Wagon 2WD
L មានទ្វារចំនួន 4 ប្រភេទ Wagon 4WD ឬទ្វារ 4 ប្រភេទ Truck 4WD
M មានទ្វារចំនួន 5 ប្រភេទ Van 2WD
N មានទ្វារចំនួន 2 ប្រភេទ Regular Cab Truck 2WD
P មានទ្វារចំនួន 2 ប្រភេទ Regular Cab Truck 4WD
S មានទ្វារចំនួន 3 ប្រភេទ Liftback 4WD
T មានទ្វារចំនួន 2 ប្រភេទ Extended Cab Truck 2WD
X មានទ្វារចំនួន 5​ ប្រភេទ SUV
W មានទ្វារចំនួន 2 ប្រភេទ Extended Cab 4WD
Y ប្រភេទ Sport Van និង
Z មានទ្វារចំនួន 5 ប្រភេទ Wagon 2WD
ខ្ទង់ទី 5 បង្ហាញពីប្រភេទម៉ាស៊ីនរថយន្ត

4: 7A-FE Lean Burn
A: 3MZ-FE
B: 1NZ-FXE or Toyota AZ engine #2AZ-FXE|2AZ-FXE
D: 2ZZ-GE
E: 2AZ-FE
F: 1MZ-FE or 2AR-FE
G: 5S-FE
H: 1AZ-FE
J: 1FZ-FE
K: 2GR-FE
L: 2RZ-FE
M: 3RZ-FE
N: 5VZ-FE or 2ZR-FXE
P: 3S-FE
R: 1ZZ-FE
S: 1BM or Electric
T: 3S-GTE
U: 1GR-FE or 2ZR-FE
V: 1NR-FE និង
Y: 3UR-FE។
ខ្ទង់ទី 6​ បញ្ជាក់ពីសេ៊រីរបស់រថយន្ត

ខ្ទង់ទី 7 បញ្ជាក់ពីប្រព័ន្ធសុវត្ថិភាពដូចជា ខ្សែក្រវ៉ាត់សុវត្ថិភាព និងពោងសុវត្ថិភាព

0 : ពោងលើបង្អួចរថយន្ត និងខ្សែក្រវ៉ាត់ជាមួយពោងសុវត្ថិភាពចំនួន 2
1 : ខ្សែក្រវ៉ាត់សុវត្ថិភាព
2​ : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពនៅកន្លែងអ្នកបើកបរ
3 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2
4 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2, ពោងសុវត្ថិភាពផ្នែកចំហៀង, ពោងលើបង្អួចរថយន្ត និងពោងសម្រាប់ការពារជង្គង់របស់អ្នកបើកបរ
7 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2 និងពោងសម្រាប់ការពារជង្គង់របស់អ្នកបើកបរ
8 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2 និងពោងសុវត្ថិភាពផ្នែកចំហៀង
D : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពផ្នែកចំហៀងចំនួន 2, ពោងសុវត្ថិភាពលើបង្អួចរថយន្ត 3 ជួរ និងពោងសុវត្ថិភាពការពារជង្គង់
F : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2, ពោងសុវត្ថិភាពផ្នែកចំហៀង និងពោងសុវត្ថិភាពការពារជង្គង់
ខ្ទង់ទី 8 បញ្ជាក់ពីម៉ូឌែលរបស់រថយន្ត

0 : MR2 Spyder
1 : Tundra
3 : Echo និង Yaris
4 : Scion xB and xD
7 : Scion tC
A : Highlander, Sequoia, Celica និង Supra
B : Avalon
C : Sienna និង Previa
D : T100
E : Corolla ឬ Matrix
F : FJ Cruiser
G : Hilux
H : Highlander
J : Land Cruiser
K : Camry
L : Tercel និង Paseo
M : Previa
N : Tacoma និងរថយន្តប្រភេទដឹកទំនិញស៊េរីចាស់
P : Camry Solara
R : 4Runner និង Corolla
T : Celica FWD
U : Prius
V : RAV4
W : MR2 non Spyder
X : Cressida ។
ខ្ទង់ទី 9 នេះគឺជាខ្ទង់ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ VIN។

ខ្ទង់ទី 10 សម្រាប់បញ្ជាក់ពីឆ្នាំនៃការផលិតរថយន្ត

V : 1997
W : 1998
X : 1999
Y : 2000
1 : 2001
2 : 2002
3 : 2003
4 : 2004
5 : 2005
6 : 2006
7 : 2007
8 : 2008
9 : 2009
A : 2010
B : 2011
C : 2012
D : 2013
E : 2014
F : 2015
G : 2016
H : 2017
J : 2018
K : 2019
ខ្ទង់ទី 11 បញ្ជាក់ពីប្រាប់ពីរោងចក្រនៅក្នុងប្រទេសដែលបានតម្លើង

0 ដល់ 9 =​ ប្រទេសជប៉ុន
A = ប្រទេសបារាំង
C = ប្រទេសកាណាដា
E = ចក្រភពអង់គ្លេស
K =​ ប្រទេសជប៉ុន
M​ = ប្រទេសម៉ិកស៊ីកូ
N = សាធារណរដ្ឋឆេក
R = សហរដ្ឋអាមេរិក
S = សហរដ្ឋអាមេរិក
U = សហរដ្ឋអាមេរិក
W =ប្រទេសកាណា
X = សហរដ្ឋអាមេរិក
Z = សហរដ្ឋអាមេរិក។
ខ្ទង់ទី 12 ដល់ 17 បង្ហាញពីលេខរៀងរបស់រថយន្តដែលបានផលិត

ឧទាហរណ៍៖ 00004 គឺជារថយន្តដែលមានលេខរៀងទី 4។

ប្រភព ៖ Autoevolution ប្រែសំរួលដោយ Camcarcity.com

Facebook Comment