Ford Ranger សេរ៊ីឆ្នាំ ២០១៩ ចេញរាងថ្មី កម្លាំងម៉ាស៊ីនម៉ាកប់
ពិព័រណ៍ Detroit auto show ឆ្នាំ ២០១៨ ពពួករថយន្ត Pickup ជាច្រើនម៉ូដែលដាក់បង្ហាញបន្តកន្ទុយគ្នា រួមមាន Chevrolet Silverado, Ram 1500 និង Ford Ranger ស៊េរីឆ្នាំ ២០១៩។ ម៉ូដែលថ្មីរបស់ក្រុមហ៊ុនអាមេរិកមួយនេះ បានបំពាក់ម៉ាស៊ីនជំនាន់ក្រោយប្រភេទ EcoBoost Four ចំណុះ ២.៣ លីត្រ អាចផលិតកម្លាំងបានដល់ ៣៥០ សេះ។
_large.jpg)
_large.jpg)
ស្ថិតក្នុងជម្រើសទាំងប្រភេទរត់ដោយកង់ក្រោយ និងកង់ទាំង ៤ ចែកជាម៉ូដែល FX2 និង FX4 ហើយមានប្រើចង្កឹះលេខស្វ័យប្រវត្តិ ១០ វគ្គ សហការផលិតដោយក្រុមហ៊ុន Chevy។
សាច់តួខាងក្នុងនៃដៃចង្កូត អតិថិជនអាចទិញទទួលបាននូវអេក្រង់ LCD លាតសន្ធឹងដ៏ស្រស់ស្អាតមួយ អមជាមួយការគាំទ្រប្រព័ន្ធ Apple CarPlay ឬ Android Auto បន្ថែមរន្ធដោត USB ដូចទៅនឹងស៊េរីមុន។
_large.jpg)

អ្វីដែលពិសេស Ranger ឆ្នាំ ២០១៩ ក៏បញ្ចូលនូវប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជាច្រើនដល់អ្នកបើកបររួមមាន Lane Keeping (ផ្ដល់ដំណឹងដល់អ្នកបើកបរ ពេលរថយន្តបើកចេញពីគំនូសផ្លូវ), Lane departure warning (ផ្តល់ដំណឹងដល់អ្នកបើកបរពេលផ្លាស់ទីតាំងជ្រុលលើផ្លូវធំ), Reverse Sensing (ផ្តល់ព័ត៌មាននៅពេលថយរថយន្ត), Blind Spot System (ជួយត្រួតពិនិត្យនៅពេលបត់ចូលផ្លូវតូចឬផ្លូវឆ្លងកាត់)។
_large.jpg)

ត្រៀមប្រឡូកចូលទីផ្សារសហរដ្ឋអាមេរិកក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ ដើម្បីជាគូប្រជែងជាមួយរថយន្ត Chevy Colorado, GMC Canyon, Toyota Tacoma និង Nissan Frontier ជាដើម។
ប្រភព៖ http://news.sabay.com.kh