តើអ្នកគួរតែរៀនបើកបរដំបូងដោយរថយន្តលេខ អូតូ ឬក៏លេខដៃ?

អ្នករៀនបើកបរដំបូងទាំងអស់គួរតែជៀសវាងការធ្វេសប្រហែស និងផ្តោតសំខាន់ចំពោះតែចំនុចមូលដ្ឋានគ្រឹះនៃការបើកបរមុននឹងពួកគេចាប់ផ្តើមរៀនចំនុចសំខាន់ផ្សេងៗទៀតនៃការបើកបរ។

ដើម្បីឆ្លើយតមទៅនឹងសំនួរខាងលើ, យើងនឹងបង្ហាញជូនចម្លើយដ៏សំខាន់មួយដែលអ្នកបើកបរគ្រប់រូបគួរតែយល់ដឹង។

យោងទៅតាមប្រសាសន៍របស់លោក J.C Fawcett ជានាយកសាលាបង្រៀនបើកបរ Defensive Driving School បានលើកទ្បើងឲ្យដឹងថា៖ ចំពោះរថយន្តដែលដើរដោយលេខ អូតូ និងលេខដៃគឺមានមុខងារសំខាន់ដូចគ្នា។ ប៉ុន្តែលោកតែងតេប្រឹក្សារឲ្យយោបល់ចំពោះសិស្សដែលទើបតែមករៀនបើកបរដំបូងក្នុងសាលារបស់លោកថា៖ “ពួកគេគួរតែរៀនបើកបររថយន្តដើរដោយលេខ​ អូតូ។ពីព្រោះរថយន្តដើរដោយលេខអូតូងាយស្រួលក្នុងការរៀននូវចំនុចមូលដ្ឋានគ្រឹះដំបូងជាងរថយន្តដើរដោយលខដៃ។ ចំនុចទាំងអស់នោះមានដូចជា ការចាប់ផ្តើម, ការឈប់, ការបត់ចង្កូត, ការផ្លាស់ប្តូរផ្លូវ, និង ចំនុចផ្សេងៗទៀត” ។

 

 

បន្ទាប់ពីរៀនចេះនូវចំណុចទាំងអស់នេះហើយ, លោកនឹងឲ្យសិស្សរបស់លោកចាប់រៀនបើកបររថយន្តដើរដោយលេខដៃម្តង។ ដូច្នេះ, វាពិតជាមានភាពងាយស្រួល និងរៀនឆាប់ខ្លាំងណាស់ សម្រាប់សិស្សដែលអនុវត្តន៍តាមវិធីសាស្រ្តនេះ។

ប្រែសម្រួលដោយ៖ ណាំថង

ប្រភព៖ Angkor Auto

Facebook Comment