អំពីក្រុមហ៊ុន


ក្រុមហ៊ុន​ លី ហួរ លីស៊ីង ភីអិលស៊ីជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត   ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៥ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ៣៣០៩KH/២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ និងទទួល បានអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ  ពីធនាគារជាតិ នៃ កម្ពុជា  នៅថ្ងៃទី៨  ខែមេសា  ឆ្នាំ២០១៦។   ក្រុមហ៊ុន  លី  ហួរ​ លីស៊ីង មានផ្តល់ជូននូវសេវាភតិសន្យាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា   សម្រាប់ការបង់រំលស់យានយន្ត   (រថយន្ត ម៉ូតូ និងម៉ូតូកង់បី) យកទៅប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្មក៏ដូចជាប្រើប្រាស់ផ្ទាល់ខ្លួន។    លើសពីនោះក្រុមហ៊ុនក៏មានលក់រថយន្តដែលសុទ្ធសឹងតែមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ    និងមានផ្តល់ជូនសេវាជួលរថយន្តដែលមានលក្ខណៈល្អបំផុតចំពោះអតិថិជនដែលមានតម្រូវការប្រើប្រាស់រថយន្តក្នុងរយៈពេលខ្លីផងដែរ។     ស្របតាមទស្សនវិស័យ, បេសកកម្ម និងផែនការអាជីវកម្មយ៉ាងច្បាស់លាស់របស់ក្រុមហ៊ុន   រួមផ្សំនឹងបុគ្គលិកដែលប្រកបដោយបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ   ក្រុមហ៊ុន  លី  ហួរ  លីស៊ីងបានក្លាយជាក្រុមហ៊ុនឈានមុខគេ    ក្នុងការផ្តល់ជូនសេវាដ៏ល្អប្រសើរទៅកាន់អតិថិជន   ដែលក្នុងនោះរាប់បញ្ចូលទាំងការផ្តល់ជូននូវតម្លៃដែលមានភាពប្រកួតប្រជែងបំផុត  ក៏ដូចជាមានភាពងាយស្រួល     និងឆាប់រហ័សក្នុងការផ្តល់ជូនសេវាទៅកាន់អតិថិជន គ្រប់ស្រទាប់វណ្ណៈ។ ក្រុមហ៊ុន លី ហួរ លីស៊ីង  ជឿជាក់     និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ក៏ដូចជារួមចំណែកធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចប្រទេសកម្ពុជាតាមរយៈការផ្តល់ជូនសេវាដែលមានលក្ខណៈល្អប្រសើរប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងសកម្មភាពអាជីវកម្ម។

ក្រុមហ៊ុនមានផ្តល់ផលិតផល និងសេវាកម្មជូនអតិថិជនតាមរយៈបុគ្គលិកដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈដូចខាងក្រោម៖

១. សេវាភតិសន្យាហិរញ្ញវត្ថុ ឬសេវាបង់រំលស់ដោយក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី សម្រាប់អតិថិជនទិញយានយន្ត (ឡានឬម៉ូតូ)
និងមានសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្មជាច្រើន ដែលលក់រថយន្តនៅទូទាំងប្រទេស។
២. សេវាជួលរថយន្តដោយក្រុមហ៊ុន ស៊ីធីលីង ខូអិលធីឌី
៣.​​​​ សេវាលក់រថយន្តដោយក្រុមហ៊ុន អិកស៍ អិលអិកស៍ អូតូ ខូអិលធីឌី

ទស្សនវិស័យ

កសាងភាពរីកចម្រើនសម្រាប់អតិថិជន ភាគីពាក់ព័ន្ធ និងសង្គមជាតិ តាមរយៈសេវាដែលមានគុណតម្លៃ និងការទទួលខុសត្រូវខ្ពស់

បេសកកម្ម

ផ្តល់ជូនអតិថិជនគ្រប់ស្រទាប់វណ្ណៈនូវតម្លៃសមរម្យ និងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាតាមរយៈបុគ្គលិកដែលមានវិជ្ជាជីវៈ

តម្លៃរួម

👉 សុចរិតភាព៖ ការប្រព្រឹត្តត្រឹមត្រូវ និងស្មោះត្រង់

👉 ភាពជាអ្នកដឹកនាំ៖ ទាំងអស់គ្នាជាអ្នកដឹកនាំ

👉 សហប្រតិបត្តិការ៖ រួមគ្នាសំរេចគោលដៅ

👉 ការទទួលខុសត្រូវ៖ ខ្ញុំធ្វើ គឺខ្ញុំទទួលខុសត្រូវ

👉 អតិថិជនជាចំបង៖ សេវាកម្មល្អឥតខ្ចោះ