អំពីក្រុមហ៊ុន
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៥ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ៣៣០៩KH/២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ និងទទួល បានអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ ពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ ក្រុមហ៊ុន លី ហួរ លីស៊ីង មានផ្តល់ជូននូវសេវាភតិសន្យាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា សម្រាប់ការបង់រំលស់យានយន្ត (រថយន្ត ម៉ូតូ និងម៉ូតូកង់បី) យកទៅប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្មក៏ដូចជាប្រើប្រាស់ផ្ទាល់ខ្លួន។ លើសពីនោះក្រុមហ៊ុនក៏មានលក់រថយន្តដែលសុទ្ធសឹងតែមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ និងមានផ្តល់ជូនសេវាជួលរថយន្តដែលមានលក្ខណៈល្អបំផុតចំពោះអតិថិជនដែលមានតម្រូវការប្រើប្រាស់រថយន្តក្នុងរយៈពេលខ្លីផងដែរ។ ស្របតាមទស្សនវិស័យ, បេសកកម្ម និងផែនការអាជីវកម្មយ៉ាងច្បាស់លាស់របស់ក្រុមហ៊ុន រួមផ្សំនឹងបុគ្គលិកដែលប្រកបដោយបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រុមហ៊ុន លី ហួរ លីស៊ីងបានក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាដ៏ល្អប្រសើរទៅកាន់អតិថិជន ដែលក្នុងនោះរាប់បញ្ចូលទាំងការផ្តល់ជូននូវតម្លៃដែលមានភាពប្រកួតប្រជែងបំផុត ក៏ដូចជាមានភាពងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់ជូនសេវាទៅកាន់អតិថិជន គ្រប់ស្រទាប់វណ្ណៈ។ ក្រុមហ៊ុន លី ហួរ លីស៊ីង ជឿជាក់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ក៏ដូចជារួមចំណែកធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចប្រទេសកម្ពុជាតាមរយៈការផ្តល់ជូនសេវាដែលមានលក្ខណៈល្អប្រសើរប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងសកម្មភាពអាជីវកម្ម។ ក្រុមហ៊ុនមានផ្តល់ផលិតផល និងសេវាកម្មជូនអតិថិជនតាមរយៈបុគ្គលិកដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈដូចខាងក្រោម៖
១. សេវាភតិសន្យាហិរញ្ញវត្ថុ ឬសេវាបង់រំលស់ដោយក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី សម្រាប់អតិថិជនទិញយានយន្ត (ឡានឬម៉ូតូ)
និងមានសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្មជាច្រើន ដែលលក់រថយន្តនៅទូទាំងប្រទេស។
២. សេវាជួលរថយន្តដោយក្រុមហ៊ុន ស៊ីធីលីង ខូអិលធីឌី
៣. សេវាលក់រថយន្តដោយក្រុមហ៊ុន អិកស៍ អិលអិកស៍ អូតូ ខូអិលធីឌី
- ទស្សនវិស័យ៖ កសាងភាពរីកចម្រើនសម្រាប់អតិថិជន ភាគីពាក់ព័ន្ធ និងសង្គមជាតិ តាមរយៈសេវាដែលមានគុណតម្លៃ និងការទទួលខុសត្រូវខ្ពស់
- បេសកកម្ម៖ ផ្តល់ជូនអតិថិជនគ្រប់ស្រទាប់វណ្ណៈនូវតម្លៃសមរម្យ និងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាតាមរយៈបុគ្គលិកដែលមានវិជ្ជាជីវៈ
- តម្លៃរួម៖
- សុចរិតភាព៖ការប្រព្រឹត្តត្រឹមត្រូវ និងស្មោះត្រង់
- ភាពជាអ្នកដឹកនាំ៖ទាំងអស់គ្នាជាអ្នកដឹកនាំ
- សហប្រតិបត្តិការ៖រួមគ្នាសំរេចគោលដៅ
- ការទទួលខុសត្រូវ៖ខ្ញុំធ្វើ គឺខ្ញុំទទួលខុសត្រូវ
- អតិថិជនជាចំបង៖សេវាកម្មល្អឥតខ្ចោះ