លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ផ្តល់​អំណោយ​ជូនប្រជាពលរដ្ឋ ២០៩ គ្រួសារ នៅឃុំផ្អាវ ខេត្តឧត្តរមានជ័យ ដើម្បីជាការរួមចំណែក នៅក្នុងគ្រាលំបាកនៃជំងឺកូវីដ-១៩

(ខេត្តឧត្តរមានជ័យ)៖ លោកវរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងក្រុមការងារចុះជួយឃុំផ្អាវ បានយកអំណោយដ៏ថ្លៃថ្លា របស់លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (លី ហួរ បង់រំសល់រថយន្ត) និងជាអនុប្រធានក្រុមការងារចុះជួយឃុំផ្អាវ របស់គណបក្ស​ប្រជាជនកម្ពុជា​ ចែក​ជូនប្រជាពលរដ្ឋ ចំនួន ២០៩ គ្រួសារ ដើម្បីជាការរួមចំណែក នៅក្នុងគ្រាលំបាកនៃជំងឺកូវីដ-១៩។

ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២០គីឡូ ក្រមា១ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ អំបិល ១គីឡូ ស្ករស ១គីឡូ ឆាយប៉ូវ ១គីឡូ និងត្រីខ ១យួរ។

នេះគឺជាអំណោយសប្បុរសធម៌ដ៍ថ្លៃថ្លារបស់លោកឧកញ៉ា លី សុភ័ក្ត ដែលលោកតែងតែយកចិត្ត និងគិតគូរដល់ទុក្ខធុរៈរបស់ប្រជាជន ដែលកំពុងជួបប្រទះនូវការខ្វះខាតលើជីវភាពប្រចាំថ្ងៃ និងក្នុងស្ថានភាព ដែលពិភពលោកទាំងមូល ក៏ដូចកម្ពុជាផងដែរ កំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរនូវជំងឺឆ្លងវារុសថ្មីកូរ៉ណា Covid-19។

វប្បធម៌ចែករំលែករបស់លោកឧកញ៉ា លី សុភ័ក្ត នាពេលនេះ គឺដើរតាមមាគាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច កំពុងមានវិធានការជាច្រើន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងនូវវីរុសកូរ៉ូណា៕

 

 

Facebook Comment