លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចែកអង្ករដល់បុគ្គលិក ដើម្បីរួមចំណែក នៅក្នុងគ្រាលំបាកនៃជំងឺកូវីដ-១៩

(ភ្នំពេញ)៖ លោក​ឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បាន​ចែកអង្ករ ​ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង​បំពេញភារកិច្ច នាពេលកន្លងមក និងដើម្បីជាការរួមចំណែក នៅក្នុងគ្រាលំបាកនៃជំងឺកូវីដ-១៩។

អង្ករទាំងនោះ ត្រូវបានចែកជូន​បុគ្គលិក​គ្រប់ជាន់ថ្នាក់របស់​ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ដោយ​ម្នាក់ៗ ទទួលបានអង្ករ ២ការ៉ុង​។

ការ​ផ្តល់​ឲ្យ​នូវ​​អង្ករដល់បុគ្គលិកទាំងអស់ នាពេលនេះ ក្រៅពីការជួយរួមចំណែកក្នុងជីវភាពរបស់​​បុគ្គល ក្នុងគ្រាលំបាកនៃជំងឺកូវីដ១៩ ក៏បាន​បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងជាសន្តាន​ចិត្តល្អរបស់លោកឧកញ៉ា លី សុភ័ក្រ ដែល​លោកតែងតែជួយដល់បុគ្គលិកក្រុមហ៊ុន ក៏ដូចជា​ជួយដល់សង្គមជាតិ​​យើង​ នាកន្លងមក ជាពិសេស​នៅពេល​ដែលកម្ពុជាយើង ជួបប្រទះការលំបាក​នៃជំងឺឆ្លងដ៏កាចសាហាវ​ នាពេលនេះ៕

 

Facebook Comment