វិធីរក្សាទុករថយន្តរបស់អ្នកឲ្យនៅឆ្ងាយពីសត្វល្អិតចង្រៃ

ជាការពិតណាស់រថយន្ត​គឺជាយាន​ជំនិះដ៏សំខាន់សំរាប់លោកអ្នក វាគឺជាការរំខានយ៉ាងខ្លាំងប្រសិនបើរថយន្តរបស់អ្នកមិនមានផាសុកភាពគ្រប់គ្រាន់ និងមានសត្វល្អិតចង្រៃ។

នៅថ្ងៃនេះយើងនឹងលើកយកគន្លឹះមួយចំនួនក្នុងការការពាររថយន្តរបស់អ្នក ដូចខាងក្រោម៖

  1. ប្រយ័ត្នកន្លែងដែលអ្នកចត

សូមចងចាំថា សត្វល្អិតចង្រៃក៏ជាភាវរស់ដែរ ដូច្នេះដើម្បីរស់បានវាត្រូវការអាហារ និងសីតុណ្ហភាពដែលមានលក្ខខណ្ឌសមស្របសម្រាប់វា។ ការចតរថយន្តនៅជិតប្រភពចំណីអាហារ គឺជាចំណុចដ៏សំខាន់បំផុតមួយសម្រាប់ទាក់ទាញសត្វល្អិតឲ្យមកធ្វើសំបុក ឬរស់នៅក្នុងរថយន្តរបស់អ្នក។ សម្រាប់ការចតរថយន្តរយៈពេលយូរប្រសិនបើលោកអ្នករកឃើញថាមានអ្វីមួយខុសប្រក្រតីជាមួយម៉ាស៊ីនរថយន្តរបស់លោកអ្នក សូមពិនិត្យមើលផ្នែកផ្សេងៗនៃរថយន្ត ព្រោះផ្នែកណាមួយនៃរថយន្តអាចនឹងត្រូវបំផ្លាញ ដូចជាខ្សែភ្លើងត្រូវបានកាត់ផ្តាច់ជាដើម។ ទោះជាយ៉ាងនេះក្តីសត្វល្អិតចង្រៃផ្សេងទៀតដូចជាកន្លាត និងចៃក៏អាចចូលក្នុងរថយន្តរបស់អ្នកតាមរយៈឥវ៉ាន់ អ្នកដំណើរ និងសត្វចិញ្ចឹមរបស់អ្នកផងដែរ។

 

  1. ធ្វើដូចម្តេចដើម្បីបង្ការកុំឲ្យមានសត្វចង្រៃក្នុងរថយន្តរបស់អ្នក?

ដូចដែលបានលើកឡើងមកខាងលើ សត្វល្អិតចង្រៃត្រូវការអាហារ និងសីតុណ្ហភាពសមស្របដើម្បីរស់ ដូច្នេះប្រសិនបើអ្នកមិនចង់ឲ្យពួកវារស់នៅបាន ត្រូវប្រាកដថារថយន្តរបស់អ្នកមិនមានអាហារ ឬកាកសំណល់ដែលទាក់ទាញពួកវា។ ពិតណាស់ថាការបរិភោគនៅខាងក្នុងរថយន្តគឺជារឿងដែលជៀសមិនរួច ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺជៀសវាងកុំឱ្យមានភាពរាយប៉ាយ និងជ្រុះកំទេចអាហារទាំងនោះ និងសម្អាតឲ្យមានអនាម័យក្រោយពេលបរិភោគ។

  1. កុំភ្លេចលាងសំអាត

វិធីល្អបំផុតដើម្បីបង្ការសត្វល្អិតចង្រៃគឺត្រូវសម្អាតរថយន្តរបស់អ្នកជាប្រចាំក្នុងពេលវេលាទៀងទាត់ណាមួយ។ មុនពេលចាកចេញពីរថយន្តរបស់អ្នកសូមពិនិត្យមើលថាតើទ្វារ និងបង្អួចបានបិទត្រឹមត្រូវរួចហើយ ឬនៅ? សត្វល្អិតមិនមែនជាសត្វចិញ្ចឹមទេ វាបានត្រឹមតែធ្វើឲ្យយើងឈឺក្បាលតែប៉ុណ្ណោះ ដូចនេះអ្នកគួរត្រៀមខ្លួនជាមុនដើម្បីការពារការរំខានពីពួកវា។

ប្រភព៖ https://www.carmudi.com.ph

Facebook Comment