លី ហួរ លីស៊ីង ចូលរួមមហាសន្និបាតថ្នាក់ជាតិប្រចាំឆ្នាំ ២០១៨ របស់ BNI Cambodia

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨៖ លី ហួរ លីស៊ីង ដែលជាក្រុមហ៊ុនផ្តល់ជូនសេវាលក់រថយន្ត និងរំលស់យានយន្តធំជាងគេនៅកម្ពុជា បានចូលរួមនៅក្នុងមហាសន្និបាតថ្នាក់ជាតិប្រចាំឆ្នាំ ២០១៨ របស់ BNI Cambodia (Business Network International) ដើម្បីបង្កើនទំនាក់ទំនងល្អក្នុងអាជីវកម្មជាមួយនឹងថ្នាក់គ្រប់គ្រង និងសមាជិក BNI ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផ្សេងៗដែលមិនមែនជាសមាជិក សរុបប្រមាណ ៥០០នាក់ នៅសណ្ឋាគារសុខា។ ការរៀបចំមហាសន្និបាតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជម្រុញឲ្យម្ចាស់អាជីវកម្មមានឱកាសកាន់តែច្រើនក្នុងការបង្ហាញវត្តមាន និងសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនគោលដៅឲ្យមានប្រសិទ្ធភាពជាងមុន ក៏ដូចជាបង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកការសហការជាមួយម្ចាស់អាជីវកម្មផ្សេងៗទៀតដើម្បីជួយគ្នាទៅវិញទៅមកគាំទ្រដល់អាជីវកម្ម។ លើសពីនេះ នៅក្នុងកម្មវិធីក៏មានការចែករំលែកនូវបទពិសោធន៍ និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីធ្វើឲ្យអាជីវកម្មទទួលបានភាពរីកចម្រើនផងដែរ។

អំពី BNI Cambodia ប្រព័ន្ធ BNI បានបង្កើតឡើងនៅឆ្នាំ ១៩៨៥ ដោយលោក Ivan Misner និងត្រូវបាននាំយកមកប្រទេសកម្ពុជាជាលើកដំបូងតាមរយៈការទិញសិទ្ធិពាណិជ្ជកម្មនៅឆ្នាំ ២០១៣។ BNI បានបង្កលក្ខណៈងាយស្រួលជាច្រើនដល់ម្ចាស់អាជីវកម្មក្នុងការជួបទំនាក់ទំនង សហការ ស្វែងយល់ និងជួយណែនាំអតិថិជនជូនគ្នាទៅវិញទៅមក៕

សម្រាប់ព័ត៌មានបន្ថែមអំពី BNI Cambodia សូមចូលទៅកាន់៖ http://www.bnicambodia.com​ ​

Facebook Comment