លី ហួរ លីស៊ីង មានអាយុ ៣ឆ្នាំហើយ គិតត្រឹមថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨

នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ លី ហួរ លីស៊ីង ភីអិលស៊ី បានប្រារព្ធខួបគម្រប់ ៣ឆ្នាំ ដើម្បីអបអរការបើកបម្រើប្រតិបត្តិការរបស់ខ្លួននៅលើទីផ្សារជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្តអស់រយៈពេល ៣ឆ្នាំ កន្លងមក នៅការិយាល័យកណ្តាលរបស់ខ្លួន ក្រោមការចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។

ជាមួយនឹងការខិតខំប្រឹងប្រែង ការតាំងចិត្តប្តេជ្ញាដ៏មុតមាំ និងសមិទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមកនេះ  យើងគ្រប់គ្នាមានមោទកភាពយ៉ាងខ្លាំង ក្នុងការក្លាយខ្លួនជាចំណែកដ៏សំខាន់មួយរបស់ លី ហួរ លីស៊ីង ដែលជាក្រុមហ៊ុនទទួលបានជោគជ័យនៅលើទីផ្សារដែលមានភាពប្រកួតប្រជែងខ្ពស់នេះ ។ ការប្តេជ្ញាចិត្តរួមរបស់យើងគឺធ្វើយ៉ាងណាឲ្យអតិថិជនទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើន និងការបម្រើសេវាគួរជាទីគាប់ចិត្តនៅឆ្នាំបន្ទាប់ៗទៀត។

សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនទាំងអស់ដែលបានទុកចិត្ត និងប្រើប្រាស់សេវាយើងខ្ញុំ !

សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាដៃគូអាជីវកម្ម និងគ្រប់ភាគីពាក់ព័ន្ធដែលបានគាំទ្រ និងសហការយ៉ាងល្អប្រសើរនាពេលកន្លងមក !

សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលបានចូលយ៉ាងសកម្មក្នុងការបំពេញការងារយ៉ាងអស់ពីកម្លាំងកាយចិត្ត ដែលជាលទ្ធផលនៃការខិតខំប្រឹងរបស់អស់លោក លោកស្រី នាងកញ្ញាទាំងអស់ ជាមួយនឹងភាពស្មោះត្រង់ក្នុងអាជីវកម្មរបស់យើងក្នុងការផ្តល់ជូនសេវាទៅកាន់អតិថិជន ធ្វើឲ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាទៅកាន់អតិថិជននាពេលបច្ចុប្បន្ននេះ និងអនាគតផងដែរ។

Facebook Comment